SLIDE1

ads header




ភ្នំពេញ: ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍ទៅកាន់មហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤២ ដែលសភាប្រទេសព្រុយណេ ធ្វើជាម្ចាស់ផ្ទះ តាមប្រព័ន្ធនិម្មិត (Virtual Meeting) ដែលផ្សាយចេញពីរាជធានីបានដាស៊េរីបេហ្កាវ៉ាន់ នៃព្រះរាជាណាចក្រព្រុយណេ នៅរសៀលថ្ងៃ១៥កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១ថា ស្ថិតក្នុងកាលៈទេសៈសព្វថ្ងៃនេះ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឌីជីថល ត្រូវបានគេមល ឃើញថា កំពុងដើរតួនាទីកាន់តែសំខាន់ ក្នុងការជំរុញសន្ទុះនៃកំណើនសេដ្ឋកិច្ចឡើងវិញ នៅ

ក្រោយវិបត្តិជំងឺកូវីដ-១៩ ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ចថ្មី ប្រកបដោយចីរភាព និងភាពធន់ជាងមុនទៅនឹងវិបត្តិផ្សេងៗ។ សម្តេចបានគូសបញ្ជាក់ថា ពិភពលោកក្នុងបរិការណ៍នៃបដិវត្តឧស្សាហកម្មជំនាន់ទី៤ កំពុងមានការរីកចម្រើន និងវិវឌ្ឍយ៉ាងឆាប់រហ័សលើផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាឌីជីថល។ ក្នុងសុន្ទរកថាថ្លែងទៅកាន់មហាសន្និបាតមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤២ ក្រោមមូលបទ “ជំរុញកិច្ចសហប្រតិបត្តិការសភាក្នុងការបញ្ចូលឌីជីថលឆ្ពោះទៅសហគមន៍អាស៊ាន ២០២៥” ជាមួយថ្នាក់ដឹកនាំសភាប្រទេសសមាជិក AIPA ទំាង១០ សម្តេចប្រធានរដ្ឋសភា

 បានកោតសរសើរចំពោះក្រុមប្រឹក្សានីតិប្បញ្ញត្តិ នៃប្រទេសព្រុយណេ ជាពិសេស ឯកឧត្តម ប៉េហ៊ីន ដាតូ អាបឌុល រ៉ាម៉ាន ទីប ប្រធានមហាសន្និបាតអាយប៉ា លើកទី៤២ ដែលបានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការសភាលើបរិយាប័ន្នឌីជីថល ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥។ សម្តេចបានគូសបញ្ជាក់បន្តថា សម្រាប់កម្ពុជាវិញ កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវ “ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលឆ្នាំ២០២១- ២០៣៥ ” ក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក សំដៅជំរុញការទទួលយក និងការធ្វើបដិវត្តកម្មឌីជីថល។ គោលនយោបាយនេះ នឹងជួយជំរុញការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិ

ជំងឺកូវីដ-១៩។ ជាមួយគ្នានេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានអំពាវ នាវដល់អាស៊ាន និងអាយប៉ា ជំរុញនិងលើកកម្ពស់ឌីជីថលរូបនីយកម្ម ដែលជាកាលានុវត្តភាពដ៏សំខាន់ និងចាំបាច់ក្នុងការជំរុញការងើបឡើងវិញ នៃសេដ្ឋកិច្ចថ្មី និងការលើកកម្ពស់សុខុមាលភាពសង្គម ផ្អែកលើប្រក្រតីភាពតាមគន្លងថ្មី។ សម្តេចបានស្នើដល់អ្នកពាក់ព័ន្ធត្រូវបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការតំបន់លើការតភ្ជាប់ឌីជីថល ការធ្វើពាណិជ្ជកម្មឌីជីថលឆ្លងកាត់ព្រំដែន សន្តិសុខ និងសុវត្ថិភាពនៃលំហូរទិន្នន័យ សន្តិសុខប្រព័ន្ធអ៊ីនធ័រណែត និងការធ្វើឌីជីថលបនីយកម្ម ប្រកបដោយបរិយាប័ន្ន។

 ឆ្លៀតនៅក្នុងឱកាសនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគោរពអញ្ជើញសមាជិកអន្តរសភាអាស៊ានទំាងអស់ ចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ និងកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ នៅកម្ពុជា នាចុងឆ្នាំ២០២១នេះផងដែរ។ សូមជម្រាបថា អន្តរសភាអាស៊ាន ដែលហៅកាត់ថា អាយប៉ា(AIPA) ជាអង្គការអន្តរសភា តំណាងស្ថាប័ននីតិប្បញ្ញត្តិ នៃបណ្តាប្រទេសជាសមាជិក សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(ASEAN) ដែលមាន ប្រទេសព្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ៊្វីលីពីន សិង្ហបុរី ថៃ និងប្រទេសវៀតណាម។ អន្តរសភាអាស៊ានជា

ការប្រមូលផ្តុំសំឡេងប្រជាពល រដ្ឋក្នុងសហគមន៍អាស៊ាន ជាដៃគូរបស់អាស៊ាន ក្នុងការជំរុញឱ្យសម្រេចបាននូវគោលដៅសហគមន៍អាស៊ានតែមួយ។ មហាសន្និបាតអន្តរសភាអាស៊ាន បានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដោយប្រទេសជាសមាជិកតាមវេន នៃលំដាប់អក្ខរក្រម នៃឈ្មោះប្រទេសតាមអក្សរឡាតំាង។ នៅឆ្នាំ២០២២ខាងមុខនេះ សភានៃព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះមហាសន្និបាតលើកទី៤៣ ហើយពិធីប្រគល់តួនាទីជាប្រធានប្តូរវេន AIPA ដល់សភាកម្ពុជានឹងប្រារព្ធធ្វើនៅចុងបញ្ចប់ នៃពិធីបិទមហាសន្និបាត AIPA លើកទី៤២នេះផងដែរ ៕


ដោយ៖  ប៉ាល់ សុង, សម្រួលផ្សាយ៖ Dara

news friends August 24, 2021
Read more ...

ប៉ៃលិន ៖ ក្រោយពីទទួលដំណឹងថា មានប្រជាពលរដ្ឋជាច្រើនគ្រួសារ ខ្វះខាតទឹកធ្វើឱ្យដំណាំ ស្រូវជាច្រើនហិកតា ទទួលរងការខូចខាត បើសិនជាមិនមានការជួយសង្គ្រោះបានទាន់ពេលវេលាទេនោះ ទើបនៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងអ្នកតំណាងរាស្ត្រ បានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ និងក្រុមការងារ បានអញ្ជើញចុះអន្តរាគមន៍សម្របសម្រួល ក្រោមនយោបាយ ឈ្នះឈ្នះ ដើម្បីបើកទំនប់ទឹក ដែលប្រជាពលរដ្ឋមួយចំនួនតូច ខ្វះការយល់ ដឹង នាំគ្នាបិទខ្ទប់ស្ទាក់ទឹក ទុកសម្រាប់ប្រើប្រាស់តែស្រែរបស់ខ្លួន នៅក្នុងភូមិសំបូរ និងភូមិស្រែអន្ទាក់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

នៅក្នុងឱកាសចុះជួយអន្តរាគមន៍បញ្ហាទំនាស់ការប្រើប្រាស់ប្រព័ន្ធធារាសាស្ត្រនេះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអំពាវនាវដល់បងប្អូនប្រជាកសិករទាំងអស់ ដែលមានដីស្រែនៅជាប់នឹងមាត់ប្រឡាយបង្ហូរទឹក មិនត្រូវគិតតែពីផលប្រយោជន៍បុគ្គលឡើយ គឺត្រូវគិតពីផលប្រយោជន៍រួម ពោលគឺមិនត្រូវធ្វើទំនប់ស្ទាក់ទឹកប្រឡាយសម្រាប់បង្ហូរចូលដីស្រែរបស់ខ្លួនតែម្នាក់ឯងនោះឡើយ គឺត្រូវបង្ហូរចែកចាយដល់ប្រជាកសិករ ដែលមានដីស្រែនៅផ្នែកខាងក្រោយ និងខាងក្រោមៗ ផងដែរ ហើយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ ត្រូវធ្វើការតាមដាន និងជួយសម្របសម្រួល ឈរលើគោលការណ៍ស្មើភាពគ្នា ព្រមទាំងផ្លូវច្បាប់ ដើម្បីចៀសវាងការបង្កជាទំនាស់ទៅថ្ងៃក្រោយទៀត។

បន្ទាប់ពីទទួលបានសំណូមពរពីសំណាក់បងប្អូនប្រជាកសិករដែលធ្វើស្រែ លោកជំទាវ អភិបាលខេត្ត បានមានប្រសាសន៍ជំរុញឲ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ចុះធ្វើការសិក្សា និងធ្វើប្រព័ន្ធធារាសាស្ត្របន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាខ្វះទឹកធ្វើស្រែរបស់បងប្អូនប្រជាកសិករ ក្នុងនោះដែរ លោកជំទាវក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមសម្របសម្រួលនូវផល ប៉ះពាល់ និងចូលរួមថែរក្សាប្រព័ន្ធធារាសាស្ត្រ ដើម្បីធានាដល់ការប្រើប្រាស់ជាប្រយោជន៍សាធារណៈបានយូរអង្វែង។

នៅក្នុងឱកាសនោះផងដែរ បងប្អូនប្រជាកសិករ បានសម្តែងនូវទឹកចិត្តសប្បាយរីករាយឥតឧបមា ដែលលោកជំទាវអភិបាលខេត្ត បានអញ្ជើញចុះមកពិនិត្យដោយផ្ទាល់ និងជួយអន្តរាគមន៍ដំណាំស្រូវរបស់ពួកគាត់បានទាន់ពេលវេលា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវអភិបាលខេត្ត និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ និងសូមជូនពរឲ្យមានសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ ក្នុងការដឹកនាំខេត្តប៉ៃលិន ឱ្យមានការអភិវឌ្ឍន៍រីកចម្រើនជឿនលឿនទៅមុខបន្ថែមទៀត។

លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានឱ្យដឹងថា៖ ឆ្នាំ២០២១នេះ ខេត្តប៉ៃលិនមានផែនការដាំដុះដំណាំស្រូវ សរុបចំនួន ៦៥០០ហ.ត តែអនុវត្តបានសរុបចំនួន ៦៦៩០ហ.តស្មើនឹង ១០២% លើសផែនការ ២% ក្នុងនោះ៖ ស្រូវស្រាលអនុវត្តបានសរុប ១៤០ហ.ត ស្រូវកណ្តាលអនុវត្តបានសរុប ៦៤៣០ហ.ត ស្រូវធ្ងន់អនុវត្តបានសរុប ១២០ហ.ត ហើយដំណាំស្រូវដែលទទួលរងការខ្វះខាតទឹកមានចំនួន ៥៥០ហិកតា៕

វិទ្យុជាតិកម្ពជា៖មន្ទីរព័ត៌មានខេត្តប៉ៃលិន


news friends August 23, 2021
Read more ...
សៀមរាប: ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ នៅក្នុងឱកាសចុះពិនិត្យមើលដំណើរការមន្ទីរពិសោធន៍ថ្មីនៅពេទ្យបង្អែកខេត្តសៀមរាប នៅថ្ងៃ១៤កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអាទិត្យ ទី២២ ខែសីហា ឆ្នាំ២០២១ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួង​សុខាភិបាល បាន​ឱ្យដឹងថា កន្លងមកនេះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មានមន្ទីរពិសោធន៍ខ្នាតតូចហើយ ប៉ុន្តែការធ្វើតេស្តរកមេរោគកូវីដ-១៩បានចំនួនតិច។ 

ឥឡូវនេះបានសាងសង់មន្ទីរពិសោធន៍ថ្មី ដែលមានលទ្ធភាពអាចធ្វើតេស្តរកមេរោគកូវីដ-១៩ បានក្នុង១ថ្ងៃពី៩០០ទៅ ១ ០០០នាក់ ដែលកត្តាទាំងនេះ អាចធ្វើឱ្យយើងធ្វើការងារបានលឿន ក្នុងគោលដៅរួមចំណែកទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩ ក្នុងសហគន៍ផងដែរ។​ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា បច្ចុប្បន្នមន្ទីរពិសោធន៍ថ្មីនេះ ធ្វើតេស្តរកមេរោគកូវីដ-១៩បានតែមេរោគកូវីដធម្មតានៅឡើយទេ សម្រាប់មេរោគកូវីដប្រភេទដែលតា (Delta) មិនទាន់អាចធ្វើបានទេ។

 ប៉ុន្តែក្រសួងសុខាភិបាល និងបំពាក់ម៉ាស៊ីនសម្រាប់ធ្វើតេស្តរកមេរោគកូវIដប្រភេទដែលតា នៅក្នុងមន្ទីរពិសោធន៍នេះនាពេលខាងមុខ ដើម្បីឱ្យមានភាពងាយស្រួលក្នុងការធ្វើតេស្តរកមេរោគកូវីដ-១៩បំប្លែងថ្មីប្រភេទដែលតានេះ បានលឿន ដោយមិនពិបាកបញ្ជូនទៅឆ្ងាយ។​សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៧ ០២៤នាក់ ព្យាបាលជាសះស្បើយចំនួន ៥ ៥៥៩នាក់ ស្លាប់៧៥នាក់ និង ១ ៣៩០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ វិទ្យាល័យ ហ៊ុន សែន វត្តស្វាយ វិទ្យាល័យក្រឡាញ់ វិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេសពួក និងវិទ្យាល័យដំដែក៕

ដោយ ឃុត សៅ

news friends August 23, 2021
Read more ...
(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ បានគូសបញ្ជាក់ថា សម្រាប់បងប្អូនប្រជាពលរដ្ឋ បើទោះបីជា ទទួលបានការចាក់វ៉ាក់សាំង ដើម្បីបង្ការជំងឺកូវីដ១៩ រួចហើយក៏ដោយ តែសូមកុំភ្លេចនូវការបន្តអនុវត្តវិធានការ «៣កុំ ៣ការពារ» ព្រោះកូវីដ១៩ ពិសេសកូវីដបម្លែងថ្មី Delta មិនងាយភ្លេចយើងទេ ដែលជាសារផ្ដាំផ្ញើយ៉ាងយកចិត្តទុកដាក់បំផុត របស់សម្ដេចតេជោ

 ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពជា។ ការគូសបញ្ជាក់យ៉ាងដូច្នេះរបស់លោក ជា ពិសី ក្នុងនាមលោកជាប្រធានគណៈកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ ដែលបានបន្តដឹកនាំមន្ត្រីក្រោមឱវាទ នាំយកអំណោយជាថវិកា និងគ្រឿងឧបភោគបរិភោគ របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន មកផ្ដល់ជូនដល់ ប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន ២០គ្រួសារ រស់នៅសង្កាត់ច្រាំងចំរេះទី១ ខណ្ឌប្ញស្សីកែវ នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១។ ក្នុងសកម្មភាពសមធម៌នេះ លោក ជា ពិសី បានពាំនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខ របស់សម្ដេច

កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋ ឱ្យយកចិត្តទុកដាក់ ក្នុងការផ្លាស់ប្ដូរទំលាប់ធ្វើការងារ និងការរស់តាមគន្លងថ្មី នៃបរិបទកូវីដ-១៩ បន្ទាប់ពីអភិបាលខណ្ឌឫស្សីកែវរូបនេះ បានដាស់តឿនបន្ថែមទៀត ឱ្យបងប្អូនប្រជាពលរដ្ឋ ដែលទទួលបានការចាក់វ៉ាក់សាំង ដើម្បីបង្ការជំងឺកូវីដ១៩រួចហើយ សូមកុំភ្លេចនូវការបន្តអនុវត្តវិធានការ «៣កុំ ៣ការពារ» ព្រោះកូវីដ១៩ មិនបំភ្លេចយើងទេ ដែលជាសារផ្ដាំផ្ញើយ៉ាងយកចិត្តទុកដាក់បំផុត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពជា៕













 

news friends August 21, 2021
Read more ...
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ការងារបង្កបង្កើនផលស្រូវរដូវវស្សាសម្រេចបាន១០១,៩ភាគរយ នៃផែនការសរុបចំនួន ២ ៦០៩ ០៦៥ហិកតា ដែលលើសឆ្នាំ២០២០ ប្រមាណ ២០៦ ៨៧០ ហិកតា ។ យោងតាមហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា លទ្ធផលភ្ជួររាស់រៀបចំដីសម្រេចបានចំនួន ២ ៧០១ ១៨៩ហិកតា ក្នុងនោះ ភ្ជួររាស់ដោយគោក្របីចំនួន ១៦ ២៦១ហិកតា ស្មើនឹង ០,៦ភាគរយ និងដោយគ្រឿង យន្តចំនួន ២ ៦៨៤ ៩២៨ហិកតា ស្មើនឹង ៩៩,៤ភាគរយ លើសឆ្នាំមុន ១២៩ ៤៤៩ ហិកតា ។ ឯកឧត្តមបានបន្តថា លទ្ធផលស្ទូងនិងព្រោះ សម្រេចបានចំនួន ២ ៦៥៨ ៧៥៦ ហិកតា ស្មើនឹង ១០១,៩ភាគរយ នៃផែនការ ២ ៦០៩ ០៦៥ ហិកតា លើសឆ្នាំមុន ២០៦ ៨៧០ ហិកតា ដែលរួមមានស្រូវស្រាល ស្រូវកណ្ដាល ស្រូវធ្ងន់ ស្រូវចម្ការ ស្រូវទ្បើងទឹក ។ ល្បឿនប្រមូលផលស្រូវស្រាលដើមរដូវវស្សាឆ្នាំ២០២១ សម្រេចបានចំនួន ៣០២ ៣៣៧ ហិកតា លើផ្ទៃដីអនុវត្តស្រូវស្រាលសរុប ៨៩០ ៦៤៥ហិកតា ដោយទទួលបានបរិមាណផលសរុបចំនួន ១ ២៦៧ ៧៩១តោន លើសឆ្នាំមុន ៧៨៩ ១៥១តោន ដែលទិន្នផលគិតជាមធ្យម ៤,១៩៣តោនក្នុង១ហិកតា ។ ឯកឧត្តមបានបន្តទៀតថា ល្បឿនការងារបង្កបង្កើនផលដំណំាសាកវប្បកម្មនិងដំណំាឧស្សាហកម្មរដូវវស្សាឆ្នាំ២០២១ រួមមាន ៖ ផ្ទៃដីដំណំាសាកវប្បកម្ម (ពោតស ដំឡូងជ្វា បន្លែគ្រប់មុខ ម្ទេស ឪឡឹក) អនុវត្ដបានចំនួន ៥១ ៥៣៧ហិកតា ស្មើនឹង ៩៥,៦៦ ភាគរយ នៃផែនការ ៥៣ ៦៨៦ហិកតា តិចជាងឆ្នាំមុន ១៦៥ហិកតា ។ ផ្ទៃដីដំណំាឧស្សាហកម្ម (ពោតក្រហម ដំឡូងមី សណ្តែកបាយ សណ្តែកដី សណ្តែកសៀង ល្ង អំពៅ ក្រចៅ ឈូក) អនុវត្ដបានចំនួន ៧៦៦ ៣៧៥ហិកតា ស្មើនឹង ៩៣,៤៦ភាគរយនៃផែនការ ៨១៩ ៩៨៩ហិកតា លើសឆ្នាំមុន ៧ ៩៤៤ហិកតា ។ ម្យ៉ាងវិញទៀត ស្ថានភាពប៉ះពាល់ និងខូចខាតដោយគ្រោះធម្មជាតិ គិតត្រឹមថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ដំណាំស្រូវនៅខេត្តចំនួន៤ (បន្ទាយមានជ័យ កណ្តាល ពោធិ៍សាត់ និងខេត្តសៀមរាប) បានបន្តរងផលប៉ះពាល់ និងខូចខាតដោយគ្រោះរាំងស្ងួត ។ ដំណាំស្រូវដែលទទួលរងផលប៉ះពាល់សរុបចំនួន ៦៧ ៩៤២ហិកតា ស្មើនឹង ២,៥៦ភាគរយ នៃផ្ទៃដីដំណាំស្រូវអនុវត្តបានទូទាំងប្រទេស ។ តាមការវាយតម្លៃ ខេត្តបន្ទាយមានជ័យ កណ្តាល ពោធិ៍សាត់ និងខេត្តសៀមរាប ផ្ទៃដីដំណាំស្រូវខូចខាតសរុបចំនួន ១០ ៥៥៣ហិកតា និងស្តារបានចំនួន ២ ៣៧៦ហិកតា ។ រហូតមកដល់សប្តាហ៍ទី៣ក្នុងខែសីហានេះ ស្ថានភាពការងារបង្កបង្កើនផលដំណាំស្រូវរដូវវស្សាមានសភាពលឿនជាងឆ្នាំមុនដោយសម្រេចបាន ២ ៦៥៨ ៧៥៦ហិកតា ស្មើនឹង ១០១,៩០ភាគរយ នៃផែនការដាំដុះ ដែលឆ្នាំមុនសម្រេចបានតែ ៩៤,៧៤ភាគរយ បើគិតរយៈពេលដូចគ្នា ៕

 



វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី


news friends August 20, 2021
Read more ...
ប៉ៃលិន៖ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អមដំណើរដោយអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងក្រុមការងារ បានអញ្ជើញចុះពិនិត្យមើល សណ្តាប់ធ្នាប់ និងការត្រៀមសាងសង់អគារថ្មីបន្ថែម នៅផ្សារសាមគ្គី ហៅផ្សារ ប៉ាហ៊ី ស្ថិតក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ដើម្បីបង្កលក្ខណៈ ងាយស្រួល ដល់បងប្អូនអាជីវករក្នុងការលក់ដូរ ប្រកបដោយរបៀបរៀបរយ និងមានសោភ័ណភាពល្អ។ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ លើកឡើងថា៖ ដោយសារបងប្អូនអាជីវករនៅផ្សារប៉ាហ៊ី ផ្នែកខាងលើមិនទាន់មានកន្លែង លក់ដូរត្រឹមត្រូវ ដូច្នេះគណៈកម្មការផ្សារ ត្រូវសហការជាមួយមន្ត្រីជំនាញ សិក្សាគម្រោងប្លង់​​ឱ្យបាន​​ច្បាស់​​លាស់តាមស្តងដារ បច្ចេកទេស ដើម្បីសាងសង់អគារផ្សារថ្មីប្រកបដោយសោភ័ណភាពទាក់ទាញ និងមានគុណ​​ភាពខ្ពស់ ដែលធានាដល់ការប្រើប្រាស់បានយូរអង្វែង ជាពិសេសត្រូវមានកន្លែងជ្រកម្លប់ និងមានចំណត​​រថយន្តត្រឹមមត្រូវ។ លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍ជំរុញដល់គណៈកម្មការផ្សារ ត្រូវរៀបចំសណ្តាប់ធ្នាប់ផ្សារឱ្យបានល្អមាន​​អនាម័យ ចៀសវាងការលក់ដូររំលោភ លើចំណីផ្លូវ ដែលបង្កឱ្យស្ទះចរាចរណ៍ និងបាត់បង់សោភ័ណភាពផ្សារ តែមិនត្រូវយកភាស៊ីពីបងប្អូនដែលលក់ដូរបន្លែបង្ការ ត្រីសាច់តិចតួចតាមកញ្ច្រែង នោះឡើយ ។ នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់ ត្រូវរួមគ្នាទ​ប់ស្កាត់​កា​​រចម្លង​​រីករាលដាលនៃជំងឺកូវីដ-១៩ ដោយអនុវត្តន៍ ៣កុំ និង៣ការពារជានិច្ច ហើយចំពោះបងប្អូន​​ពលករដែល​​ទើបត្រឡប់មកពីក្រៅប្រទេស និងមកពីបណ្តារាជធានីខេត្តនានា ត្រូវធ្វើចត្តាឡីស័កនៅដាច់ដោយឡែ​​កពីសាច់ញាតិក្រុម​​គ្រួសារ និងមិត្តភ័ក្តិរយ:ពេល ១៤ថ្ងៃសិន៕




news friends March 24, 2021
Read more ...
(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី ចេញជូនដំណឹងដល់សាធារណៈជន ដែលមានពិធីរៀបចំអាពាហ៍ពិពាហ៍ ពិធីជប់លៀង និងការជួបជុំតាមបែបពុទ្ធសាសនានានា ត្រូវផ្អាកជាបណ្តោះអាសន្ន ដើម្បីចូលរួមទប់ស្កាត់ បង្ការ និងការពារជំងឺកូវីដ-១៩ កំពុងរាតត្បាតចូលក្នុងសហគមន៍។ ការចេញបំរាមរបស់រដ្ឋបាលខេត្តរតនគិរី បានធ្វើឡើងក្រោយប្រទេសកម្ពុជាផ្ទុះឡើងនូវព្រឹត្តិការណ៍«សហគមន៍២០កុម្ភៈ» កំពុងស្ថិតក្នុងស្ថានភាពមួយដែលគួរឲ្យ ព្រួយ បារម្ម ហើយចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅតែបន្តរកឃើញជាបន្តបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃ។ដូច្នេះសូមចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដែលបានចេញផ្សាយជាបន្តបន្ទាប់ និងក្នុងន័យបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩កុំឲ្យរីករាលដាលចូលក្នុងសហគមន៍នៃខេត្តរតនគិរី។ បើតាមសេចក្តីជម្រាបជូនរបស់រដ្ឋបាលខេត្តរតនគិរី ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ទី១៖ ត្រូវផ្អាកជាបណ្តោះអាសន្ននូវរាល់ការរៀបចំអាពាហ៍ពិពាហ៍ ពិធីជប់លៀង ពិធីឡើងគេហដ្ឋាន ការជួបជុំបែបពុទ្ធសាសនា ក្លឹបហាត់ប្រាណ ក្លឹបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀរហ្គាឌិន) កិច្ចប្រជុំសិក្ខាសាលា វគ្គបណ្តុះបណ្តាលផ្សេងៗ និងកម្មវិធីនានាដែលមានការប្រមូលផ្តុំមនុស្សទ្រង់ទ្រាយច្រើន។ ទី២៖ គ្រប់ច្រកចេញ ចូលនៃរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរ អង្គភាព គ្រឹះស្ថានសាធារណៈ រដ្ឋនិងឯកជន ភោជនីដ្ឋាន សណ្ឋាគារ ស្ថានីយ៍រថយន្ត កន្លែងរងចាំ នៅទីសាធារណៈនានា ដែលមានមនុស្សច្រើនត្រូវមានឧបករណ៍វាស់កម្តៅ បាញ់អាកុល ស្កេន QR Code ទប់ស្កាត់កូវីដ-១៩ នៅតាមច្រកចេញចូលឲ្យបានគ្រប់គ្រាន់ គ្រប់អង្គភាព និងគ្រឹះស្ថានសាធារណៈ។ ទី៣៖ អាជ្ញាធរមូលដ្ឋានឃុំ សង្កាត់ រដ្ឋបាលក្រុង ស្រុក ត្រូវបន្តតាមដានណែនាំ និងរឹតបន្តឹងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ដែលធ្វើដំណើរពីក្រៅខេត្តឲ្យអនុវត្ត វិធានការចត្តាឡីស័កដោយខ្លួនឯង និងហាមឃាត់ធ្វើចលនាបំលាស់ទីទៅក្រៅខេត្តក្នុងករណីមិនចាំបាច់។ ទី៤៖ បន្តលើកកម្ពស់ការអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ៣កុំ និង៣ ការពារឲ្យបានម៉ឹងម៉ាត់។ ទី៥៖ ចំពោះករណីបុណ្យសព ឫការបញ្ចុះសព ដែលអាចមាននៅក្នុងរយៈពេលនេះអាចប្រារព្វធ្វើបានជាធម្មតាតាមប្រពៃណីទំនៀមទំលាប់ ប៉ុន្តែធ្វើឡើងតែក្នុងរង្វង់គ្រួសារ សាច់ញាតិ ដោយមិនត្រូវឲ្យមានមនុស្សចូលរួមច្រើនកុះករ ហើយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាល។ ទី៦៖ ប្រសិនបើព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មានការធូរស្រាលនោះរដ្ឋបាលខេត្តនឹងជូនដំណឹងជាថ្មីនូវការដាក់ឲ្យដំណើរការឡើងវិញនូវកម្មវិធីនានាដូចបានបញ្ជាក់ ជូនខាងលើ៕

 


news friends March 16, 2021
Read more ...

(អាមេរិក)៖ គ្រឿងយន្តស្រាវជ្រាវ Perseverance របស់ទីភ្នាក់ងារអវកាសអាមេរិក NASA ត្រូវបានប្រទះឃើញនៅលើផ្ទៃភពអង្គារ (Mars) ដោយប្រព័ន្ធកាមេរ៉ាបំពាក់លើផ្កាយរណបអឺរ៉ុប-រុស្ស៉ី ExoMars Trace Gas ដែលកំពុងគោចរជុំវិញភពក្រហមនេះ។ នេះបើតាមការចេញផ្សាយ ដោយវែបសាយ Live Science នៅរសៀលថ្ងៃសៅរ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២១។

កាលពីថ្ងៃទី២៣ ខែកុម្ភៈ ផ្កាយរណប ExoMars ដែលជាបេសកកម្មរួមគ្នារវាងទីភ្នាក់ងារអវកាសអឺរ៉ុប ESA និងទីភ្នាក់ងារអវកាសរុស្ស៉ី Roscosmos បានផ្តិតយករូបភាពមួយនៃផ្ទៃភពអង្គារ ដែលបង្ហាញឲ្យឃើញគ្រឿងយន្តស្រាវជ្រាវ Perseverance របស់អង្គការ NASA ដែលទើបចុះទៅដល់ទីនោះ ក្នុងទម្រង់ចំណុចតូចមួយ។

ក្រៅពីគ្រឿងយន្ត Perseverance គេសង្កេតឃើញចំណុចតូចៗមួយចំនួនទៀត សុទ្ធតែជាឧបករណ៍សំខាន់ៗ ដែលបានជួយឲ្យវាចុះទៅដល់ លើផ្ទៃភពអង្គារដោយជោគជ័យ កាលពីថ្ងៃទី១៨ ខែកុម្ភៈ។ របស់របរទាំងនោះរួមមានដូចជា ឆ័ត្រយោង, គម្របខាងក្រោយ, ខែលការពារកម្តៅ និងម៉ាស៉ីនសណ្តោង ដែលត្រូវបានទម្លាក់ចោលម្តងមួយៗ ពេល Perseverance ចុះចត។

គួរបញ្ជាក់ថា ផ្កាយរណប ExoMars បានទៅដល់ភពអង្គារ ០៥ឆ្នាំមុនបេសកកម្ម Perseverance គឺកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦។ នៅឆ្នាំ២០២២ ខាងមុខនេះ បេសកកម្ម ExoMars របស់អឺរ៉ុប-រុស្ស៊ី ដែលមានគ្រឿងយន្ត Rover សម្រាប់ស្រាវជ្រាវដូច Perseverance ដែរនោះ នឹងត្រូវបាញ់បង្ហោះចេញពីផែនដី ដើម្បីទៅចុះចតលើភពអង្គារ៕


news friends February 27, 2021
Read more ...



 ភ្នំពេញៈ លោក សុន ដារ៉ាវុធ ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​ប្រធាន ផ្នែក​គ្រប់គ្រង ផ្នែក​លក់ នៃ​គម្រោង​អចលនទ្រព្យ ឱ្យ​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា ត្រូវបាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់ ផ្ដល់​គោរមងារ ជា​ឧកញ៉ា កាលពី​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២១​។​

​ឧកញ៉ា សុន ដារ៉ាវុធ ត្រូវ​ប្រភព​មួយ ទម្លាយ​ឲ្យ​ដឹងថា គឺជា​អ្នកគ្រប់គ្រង និង​ជា​បុគ្គលិក​គំរូ មួយរូប ដែលមាន​ស្នាដៃ​តស៊ូ ស្មោះត្រង់ ជាមួយ​ក្រុមហ៊ុន និង​ជួយ​រាល់ គ្រប់​កិច្ចការងារ គ្រប់​គម្រោង​អចលនទ្រព្យ ជូន​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា តាំងពីដើម​រៀងមក​ម្ល៉េះ​។ លោក​ឧកញ៉ា គឺ​ថ្នាក់ដឹកនាំ​ម្នាក់ ធ្វើ​ឲ្យ​បុគ្គលិក គោរព​ស្រឡាញ់​លោក​ជាខ្លាំង ។ ទន្ទឹមនឹង គ្នា​នោះដែរ លោក​ឧកញ៉ា ក៏​ធ្លាប់បាន​ជួយ ដល់​សង្គម​ជាច្រើន កន្លងមក​ដែរ​ទើប​នាំ​ឲ្យ លោក ត្រូវបាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ផ្ដល់​គោរមងារ ជា ឧកញ៉ា បែបនេះ​។​

​លោក​ឧកញ៉ា ត្រូវបាន​គេ​ដឹង​ទៀតថា មានកំណើត ក្នុង​ត្រកូល​កសិករ មកពី​ភូមិ​ចុង​ព្រែក ឃុំ​អណ្ដូង​ពោធិ៍ ស្រុក​រមាសហែក ខេត្តស្វាយរៀង ដែលមាន​ប្រវត្តិ​តស៊ូ ជាខ្លាំង លើ​ការសិក្សា ក៏​ដូច​ការងារ​ជាដើម​៕/V​-PC

    

news friends February 26, 2021
Read more ...

 

ក្នុងឱកាសនោះ លោក ឃួង ស្រេង បានកោតសរសើរចំពោះក្រុមគ្រូពេទ្យដែលកំពុងមើលថែ និងព្យាបាលអ្នកជំងឺកូវីដ១៩ និងអ្នកធ្វើចត្តាឡីស័កដោយយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខុមាលភាពអ្នកជំងឺកន្លងមក ហើយលោកក៏សូមឲ្យបន្តកិច្ចការងារនេះឲ្យបានល្អបន្ថែមទៀត ដើម្បីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋយើង។

លោកអភិបាលរាជធានីភ្នំពេញ ក៏បានណែនាំឲ្យក្រុមគ្រូពេទ្យទាំងអស់ ជួយបន្តយកចិត្តទុកដាក់ណែនាំដល់អ្នកធ្វើចត្តាឡីស័កឲ្យអនុវត្តវិធានសុខាភិបាល លាងដៃនឹងសាប៊ូ ជែល និងអាកុល ពាក់ម៉ាស ពិសេសអនុវត្តវិធានការពារ ៣កុំ និង៣ការពារ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

នៅរសៀលថ្ងៃដដែលនោះ អភិបាលរាជធានីភ្នំពេញ បានបន្តអញ្ជើញទៅពិនិត្យ និងសួរសុខទុក្ខអ្នកធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យរុស្ស៊ី នៅសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង៕

news friends February 24, 2021
Read more ...